ពេលដែលចង់រៀនភ្លេង អ្វីដែលយើងគិតឃើញមុនគេគឺបើកយូធូបមើលហើយរៀនលេងភ្លេងតាមគេ។ ធ្វើអញ្ចឹងស្រួលហើយអត់អស់លុយច្រើនទៀត គ្រាន់តែទៅទិញឧបករណ៍ភ្លេងដែលយើងចង់ចេះមកចប់ហើយ។ ប៉ុន្តែច្បាស់អត់ថាជម្រើសហ្នឹងល្អសម្រាប់យើង? ដើម្បីអោយសម្រេចចិត្តអោយបានកាន់តែច្បាស់យើងនឹងផ្ដល់ពីគុណសម្បត្តិនិងគុណវិបត្តិថា រៀនភ្លេងខ្លួនឯងល្អអត់? ៖ +គុណសម្បត្តិ៖ -ថវិកា៖ ក្នុងការរៀនភ្លេងដោយខ្លួនឯង គឺយើងមិនចាំបាច់ចំណាយលុយឡើយ ឬបើយើងចង់រៀនតាមអុីនធឺណែតក៍មិនចំណាយលុយច្រើនលើវាដែរ។ -ពេលណាក៍បាន៖ បើសិនយើងបង្រៀនខ្លួនឯង យើងអាចរៀបចំពេលរៀនពេលណាក៍បានអាស្រ័យលើកាលវិភាគ និងការចង់បានរបស់យើងរៀងៗខ្លួន។…