តន្ត្រី គឺជាមុខជំនាញមួយដែលត្រូវបានមិតិមួយចំនួនវាយតម្លៃថាមិនសូវផ្ដល់ផលប្រយោជន៍។ ប៉ុន្តែការគិតនោះពិតដែរឬទេ? ពីមួយឆ្នាំទៅមួយឆ្នាំ រហូតមកដល់បច្ចុប្បន្នកាលនេះ យើងសង្កេតឃើញថាមានឪពុកម្ដាយវ័យក្មេងមួយចំនួនបានយកកូនៗរបស់ពួកគេមកទទួលការសិក្សាខាងតន្រ្តី ស្របពេលដែលមានមិតិមួយចំនួនបានចោទថា ការយកកូនមកសិក្សាផ្នែកតន្រ្តីគឺជាការបង្ហិនពេលវេលា។ ផ្ទុយទៅវិញ មានការសិក្សាស្រាវជ្រាវជាច្រើនដែលបានបង្ហាញថា ការសិក្សាផ្នែកតន្រ្តីពិតជាមានអត្ថប្រយោជន៍ច្រើនមែនទែន ក្នុងនោះមានដូចជា៖ ១. ជួយអោយអ្នកមានការគិតលឿនជាងមុន៖ ការហ្វឹកហាត់លេងឧបករណ៍តន្រ្តីជួយអោយអ្នកមានការចងចាំច្រើនជាមួយទំនុកភ្លេង និងការផ្ដោតអារម្មណ៍បានច្រើន។ លើសពីនេះទៅទៀតវាអាចជួយអ្នកអោយខ្លាំងខាងគណនា និង ដោះស្រាយបញ្ហានាៗបានយ៉ាងប្រសើរ។ ២. ជួយអោយអ្នកប្រើប្រាស់អវ:យវ:នៃរាងកាយដូចជាដៃជើងបានប្រសើរជាងមុន៖…
Categories
មេរៀនតន្ត្រី